Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:10 - ព្រះគម្ពីរខ្មែរសាកល

10 ពួក​សិស្ស​របស់​ព្រះអង្គ​ទូលថា​៖ “បើសិន​ល័ក្ខខ័ណ្ឌ​រវាង​ប្ដី និង​ប្រពន្ធ​គឺ​ដូច្នេះ​មែន នោះ​មិន​រៀបការ​ប្រសើរជាង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «បើ​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ករណី​បែប​នេះ​ នោះ​មិន​រៀបការ​ប្រសើរ​ជាង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បើ​បុរស​ដែល​មាន​ប្រពន្ធ​មាន​ករណី​បែប​នេះ ស៊ូ​កុំ​រៀបការ​ប្រសើរ​ជាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សិស្ស*​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខ‌ខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​សិស្ស​ទូល​ទ្រង់​ថា បើ​របៀប​នៃ​មនុស្ស​ដែល​មាន​ប្រពន្ធ​ត្រូវ​ជា​យ៉ាង​នេះ នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សិស្ស​នាំ​គ្នា​ជម្រាប​អ៊ីសា​ថា៖ «បើ​មាន​ល័ក្ខ‌ខ័ណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មនុស្ស​នៅ​តែម្នាក់ឯង​មិន​ល្អ​ទេ យើង​នឹង​បង្កើត​អ្នកជំនួយ​ម្នាក់​សម្រាប់​គេ ដែល​សម​នឹង​គេ”។


អ្នកដែល​រកបាន​ប្រពន្ធ គឺ​រកបាន​របស់​ល្អ ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា​។


រស់នៅ​ក្នុង​ទឹកដី​រហោស្ថាន ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្រពន្ធ​ឌុកដាន់ ហើយ​ឆាប់ខឹង​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មិនមែន​មនុស្ស​ទាំងអស់​អាច​ទទួលយក​ពាក្យ​នេះ​បាន​ទេ មានតែ​អ្នក​ដែល​បាន​ប្រទានឲ្យ​ប៉ុណ្ណោះ ដែល​អាច​ទទួលយក​បាន​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ដោយ​មិន​ផ្អែកលើ​អំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ផិតក្បត់​ហើយ”។


ខ្ញុំ​សូម​ប្រាប់​ពួក​អ្នកគ្មានប្រពន្ធ និង​ពួក​ស្ត្រី​មេម៉ាយ​ថា ប្រសិនបើ​ពួកគេ​នៅដដែល​ដូច​ខ្ញុំ នោះ​ជា​ការល្អ​សម្រាប់​ពួកគេ​។


ហើយ​ពួកគេ​ហាមមិនឲ្យ​រៀបការ ទាំង​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​និម្មិតបង្កើត​មក​ដើម្បីឲ្យ​អ្នក​ដែល​ជឿ និង​អ្នក​ដែល​ស្គាល់​សេចក្ដីពិត បាន​ទទួលយក​ដោយ​អរព្រះគុណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម