Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​មែន​គ្រប់​គ្នា​អាច​ទទួល​សេចក្ដី​បង្រៀន​នេះ​បាន​ទេ គឺ​ទទួល​បាន​តែ​អស់​អ្នក​ដែល​ព្រះ​បាន​ប្រទាន​មក​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មិនមែន​មនុស្ស​ទាំងអស់​អាច​ទទួលយក​ពាក្យ​នេះ​បាន​ទេ មានតែ​អ្នក​ដែល​បាន​ប្រទានឲ្យ​ប៉ុណ្ណោះ ដែល​អាច​ទទួលយក​បាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មិន​មែន​មនុស្ស​គ្រប់​រូប​អាច​ទទួល​យក​ពាក្យ​នេះ​បាន​ទេ​ លើកលែង​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​ទាំង​អស់​ទទួល​តាម​ពាក្យ​នេះ​មិន​បាន​ទេ ទទួល​បាន​តែ​អស់​អ្នក​ដែល​ពាក្យ​នេះ​បាន​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​គ្នា​ពុំ​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ គឺ​មាន​តែ​អ្នក​ដែល​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។


ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បើ​បុរស​ដែល​មាន​ប្រពន្ធ​មាន​ករណី​បែប​នេះ ស៊ូ​កុំ​រៀបការ​ប្រសើរ​ជាង»។


ដ្បិត​មាន​មនុស្ស​ខ្លះ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មិន​អាច​រៀបការ​បាន ក៏​មាន​មនុស្ស​កម្រៀវ​ដែល​អ្នក​ដទៃ​បាន​ក្រៀវ ហើយ​មាន​មនុស្ស​កម្រៀវ​ដែល​បាន​ក្រៀវ​ដោយ​ខ្លួន​ឯង ដោយ​ព្រោះ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​សេចក្ដី​នេះ​បាន ចូរ​ទទួល​ចុះ»។


តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។


ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។


ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ ហើយ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គ្មាន​ចិត្ត​ប្រទាញ​ប្រទង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម