ម៉ាថាយ 19:11 - Khmer Christian Bible11 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូបអាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មិនមែនគ្រប់គ្នាអាចទទួលសេចក្ដីបង្រៀននេះបានទេ គឺទទួលបានតែអស់អ្នកដែលព្រះបានប្រទានមកប៉ុណ្ណោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តែទ្រង់មានបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ សូមមើលជំពូកអាល់គីតាប11 អ៊ីសាមានប្រសាសន៍ទៅគេវិញថា៖ «មនុស្សគ្រប់គ្នាពុំអាចយល់សេចក្ដីនេះបានឡើយ គឺមានតែអ្នកដែលអុលឡោះប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ សូមមើលជំពូក |