ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងមនុស្សម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់ខ្លួន។
ម៉ាថាយ 18:23 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីនឹងពួកបាវបម្រើរបស់ខ្លួន។ Khmer Christian Bible ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយពួកអ្នកបម្រើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ អាល់គីតាប «ហេតុនេះ នគរនៃអុលឡោះ ប្រៀបបាននឹងស្ដេចមួយដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ |
ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងមនុស្សម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់ខ្លួន។
ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាមួយទៀតថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយក្នុងម្សៅបីរង្វាល់រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។
“មួយវិញទៀត អាណាចក្រស្ថានសួគ៌ប្រៀបដូចជាអួនដែលគេទម្លាក់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ហេតុនេះហើយបានជា អស់ទាំងគ្រូវិន័យ ដែលធ្វើជាសិស្សនៃអាណាចក្រស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន”។
នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ត្រូវគេនាំមកឯទ្រង់។
“នៅគ្រានោះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ត្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួនចេញទៅទទួលកូនកំលោះ ។
“អាណាចក្រស្ថានសួគ៌គឺដូចជាអ្នកដំណើរម្នាក់ដែលហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់អ្វីៗដែលលោកមានដល់ពួកគេ។
“ដូច្នេះ អស់អ្នកដែលឮពាក្យទាំងនេះរបស់ខ្ញុំ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបប្រដូចនឹងមនុស្សមានប្រាជ្ញាដែលសាងសង់ផ្ទះរបស់ខ្លួននៅលើថ្មដា។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។