នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។ ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
ម៉ាថាយ 15:23 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវមិនបានតបនឹងនាងមួយម៉ាត់សោះ។ ដូច្នេះពួកសិស្សរបស់ព្រះអង្គចូលមកជិត ទូលសុំព្រះអង្គថា៖ “សូមឲ្យនាងទៅវិញទៅ ពីព្រោះនាងកំពុងតែស្រែកពីក្រោយយើង”។ Khmer Christian Bible ប៉ុន្ដែព្រះអង្គមិនបានឆ្លើយនឹងនាងមួយម៉ាត់ឡើយ ហើយពួកសិស្សរបស់ព្រះអង្គបានចូលមកជិតទូលសុំព្រះអង្គថា៖ «សូមឲ្យនាងចេញទៅ ព្រោះនាងចេះតែស្រែកពីក្រោយយើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គមិនបានឆ្លើយតបនឹងនាងមួយព្រះឱស្ឋសោះ។ ពួកសិស្សព្រះអង្គចូលមកជិត ទាំងទទូចដាក់ព្រះអង្គថា៖ «សូមឲ្យនាងចេញទៅវិញទៅ ដ្បិតនាងចេះតែស្រែកពីក្រោយយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា សូមឲ្យស្ត្រីនេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ អាល់គីតាប អ៊ីសាពុំបានឆ្លើយនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតគាត់ អង្វរថា៖ «សូមតួនប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ |
នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។ ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ! ថ្មដានៃទូលបង្គំអើយ សូមកុំនៅស្ងៀមនឹងទូលបង្គំឡើយ! ប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ ទូលបង្គំនឹងបានដូចជាពួកដែលចុះទៅរណ្ដៅមរណៈមិនខាន!
លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។
ពេលនោះ មើល៍! មានស្ត្រីជនជាតិកាណានម្នាក់ពីតំបន់នោះបានចេញមក ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ! បុត្រដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សធ្វើទុក្ខយ៉ាងវេទនាណាស់”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ខ្ញុំត្រូវបានចាត់ឲ្យមកឯចៀមវង្វេងនៃពូជពង្សអ៊ីស្រាអែលតែប៉ុណ្ណោះ”។