Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:23 - Khmer Christian Bible

23 ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​នឹង​នាង​មួយ​ម៉ាត់​ឡើយ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ទូល​សុំ​ព្រះអង្គ​ថា៖​ «សូម​ឲ្យ​នាង​ចេញ​ទៅ​ ព្រោះ​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​តប​នឹង​នាង​មួយ​ព្រះ‌ឱស្ឋ​សោះ។ ពួក​សិស្ស​ព្រះ‌អង្គ​ចូល​មក​ជិត ទាំង​ទទូច​ដាក់​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​វិញ​ទៅ ដ្បិត​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះ‌ឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ៊ីសា​ពុំ​បាន​ឆ្លើយ​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​គាត់ អង្វរ​ថា៖ «សូម​តួន​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ល្ងាច​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ឯ​ម៉ោង​ក៏​ជ្រុល​ហើយ​ សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​តាម​ភូមិ​ ដើម្បី​ឲ្យ​គេ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»​


នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​មក​ឯ​ប្រជាជន​អ៊ីស្រាអែល​ ដែល​ជា​ចៀម​វង្វេង​របស់​ព្រះអង្គ​ប៉ុណ្ណោះ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម