ម៉ាថាយ 15:15 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលព្រះអង្គថា៖ “សូមពន្យល់ពាក្យឧបមានេះដល់យើងខ្ញុំផង”។ Khmer Christian Bible លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបប្រដូចនេះដល់យើងខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបធៀបនេះដល់យើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង អាល់គីតាប ពេត្រុសសួរអ៊ីសាថា៖ «សូមតួនបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ |
បន្ទាប់មក ព្រះយេស៊ូវយាងចាកចេញពីហ្វូងមនុស្ស ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “សូមពន្យល់ពាក្យឧបមាអំពីស្រងែក្នុងស្រែដល់យើងខ្ញុំផង”។
ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
នៅពេលចេញពីហ្វូងមនុស្ស ព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គអំពីពាក្យឧបមានេះ។
ពួកសិស្សរបស់ព្រះអង្គទូលថា៖ “មើល៍! ឥឡូវនេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ ហើយលែងមានបន្ទូលជាពាក្យប្រៀបប្រដូចទៀតហើយ។