ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ម៉ាថាយ 13:51 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះឬទេ?”។ ពួកគេទូលព្រះអង្គថា៖ “បាទ យល់ហើយ”។ Khmer Christian Bible តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះ ហើយឬនៅ?» គេទូលឆ្លើយថា៖ «យល់ហើយ ព្រះអម្ចាស់!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់ អាល់គីតាប តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សជម្រាបអ៊ីសាថា៖ «បាទ យល់!»។ |
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ហេតុនេះហើយបានជា អស់ទាំងគ្រូវិន័យ ដែលធ្វើជាសិស្សនៃអាណាចក្រស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន”។
តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ គឺចូលក្នុងពោះ ហើយចេញទៅក្នុងបង្គន់?
ម្ដេចក៏អ្នករាល់គ្នាមិនយល់ថាខ្ញុំបាននិយាយនឹងអ្នករាល់គ្នាមិនមែនអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ?”។
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស’ ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីដានីយ៉ែល ឈរនៅទីវិសុទ្ធ——ចូរឲ្យអ្នកអានយល់ចុះ——
ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
ព្រះអង្គក៏មានបន្ទូលថា៖“តើអ្នករាល់គ្នាក៏ខ្វះសមត្ថភាពយល់ដឹងដល់ថ្នាក់ហ្នឹងដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ពីខាងក្រៅដែលចូលក្នុងមនុស្ស មិនអាចធ្វើឲ្យមនុស្សសៅហ្មងបានឡើយ?
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។