ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
ម៉ាថាយ 13:2 - ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សជាច្រើនបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូក រីឯហ្វូងមនុស្សទាំងមូលឈរនៅតាមមាត់បឹង។ Khmer Christian Bible មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង អាល់គីតាប មានមហាជនច្រើនកុះករ មកចោមរោមគាត់ គាត់ក៏ចុះទៅនៅក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ |
ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
មានហ្វូងមនុស្សជាច្រើនចូលមកជិតព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ភ្នែក មនុស្សពិការដៃជើង មនុស្សគ និងមនុស្សផ្សេងទៀតជាច្រើនមកជាមួយពួកគេដែរ ហើយដាក់អ្នកទាំងនោះនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ព្រះអង្គក៏ប្រោសពួកគេឲ្យជា។
មានហ្វូងមនុស្សជាច្រើនពីកាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និងខាងនាយទន្លេយ័រដាន់ មកតាមព្រះអង្គ៕
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀននៅមាត់បឹងម្ដងទៀត។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូកនៅមាត់បឹង រីឯហ្វូងមនុស្សទាំងមូលក៏នៅលើគោកតាមមាត់បឹង។
ដូច្នេះ ព្រះអង្គក៏យាងចុះទូកមួយដែលជាទូករបស់ស៊ីម៉ូន ហើយសុំគាត់ឲ្យចេញទូកពីច្រាំងបន្តិច។ រួចព្រះអង្គក៏គង់ចុះ បង្រៀនហ្វូងមនុស្សពីក្នុងទូកនោះ។