បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
ម៉ាថាយ 10:38 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនស័ក្ដិសមនឹងខ្ញុំទេ។ Khmer Christian Bible អស់អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ នោះមិនស័ក្ដិសមនឹងខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ អាល់គីតាប អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។ |
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។
ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ក៏ស្រឡាញ់គាត់ ហើយមានបន្ទូលថា៖“អ្នកនៅខ្វះការមួយ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្ស ព្រមទាំងពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
អ្នកណាក៏ដោយដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ព្រះអង្គយាងចេញទៅទាំងលីឈើឆ្កាងដោយអង្គទ្រង់ ឆ្ពោះទៅកន្លែងមួយដែលគេហៅថា “ទីលលាដ៍ក្បាល” ដែលភាសាហេព្រើរហៅថា “គាល់កូថា”។