ចំណែកឯខ្ញុំវិញ កាលពួកគេឈឺ ខ្ញុំស្លៀកសម្លៀកបំពាក់ជាក្រណាត់ធ្មៃ ខ្ញុំបានធ្វើទុក្ខព្រលឹងរបស់ខ្ញុំដោយការតមអាហារ ហើយខ្ញុំបានអធិស្ឋានក្នុងចិត្តខ្ញុំម្ដងហើយម្ដងទៀត។
ម៉ាថាយ 10:13 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកផ្ទះនោះស័ក្ដិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមកលើអ្នកផ្ទះនោះចុះ ប៉ុន្តែប្រសិនបើអ្នកផ្ទះនោះមិនស័ក្ដិសមទេ ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាត្រឡប់មករកអ្នករាល់គ្នាវិញ។ Khmer Christian Bible បើផ្ទះនោះស័ក្តិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមានដល់ផ្ទះនោះចុះ តែបើផ្ទះនោះមិនស័ក្តិសមទេ ចូរឲ្យសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកផ្ទះនោះស័ក្តិសម ចូរឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាកើតមានដល់ផ្ទះនោះ តែបើមិនស័ក្តិសម ត្រូវឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាវិលមករកអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ អាល់គីតាប ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ដ នោះសេចក្ដីសុខសាន្ដនឹងកើតមានដល់គេ ដូចពាក្យសាឡាមរបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេសេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។ |
ចំណែកឯខ្ញុំវិញ កាលពួកគេឈឺ ខ្ញុំស្លៀកសម្លៀកបំពាក់ជាក្រណាត់ធ្មៃ ខ្ញុំបានធ្វើទុក្ខព្រលឹងរបស់ខ្ញុំដោយការតមអាហារ ហើយខ្ញុំបានអធិស្ឋានក្នុងចិត្តខ្ញុំម្ដងហើយម្ដងទៀត។
រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់ពាក្យសម្ដីរបស់អ្នករាល់គ្នា នៅពេលចាកចេញពីផ្ទះ ឬទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា។
ប្រសិនបើមានកូននៃសេចក្ដីសុខសាន្តនៅទីនោះ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងស្ថិតនៅលើអ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្តនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។
ចំពោះអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅសេចក្ដីស្លាប់ រីឯចំពោះអ្នកដែលកំពុងបានសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅជីវិត។ តើនរណាស័ក្ដិសមនឹងការងារទាំងនេះ?