Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:13 - ព្រះគម្ពីរខ្មែរសាកល

13 ចំណែកឯ​ខ្ញុំ​វិញ កាល​ពួកគេ​ឈឺ ខ្ញុំ​ស្លៀក​សម្លៀកបំពាក់​ជា​ក្រណាត់ធ្មៃ ខ្ញុំ​បាន​ធ្វើទុក្ខ​ព្រលឹង​របស់ខ្ញុំ​ដោយ​ការតមអាហារ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ខ្ញុំ​ម្ដងហើយម្ដងទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តែ​ឯ​ទូល‌បង្គំវិញ កាល​គេ​បាន​ឈឺ ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូល‌បង្គំ​ធ្វើ​ទុក្ខ​ខ្លួនឯង​ដោយ​តម​អាហារ ទូល‌បង្គំ​ឱន​ក្បាល​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខ ទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ទូលបង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ឯ​ទូលបង្គំ កាល​គេ​បាន​ឈឺ នោះ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូលបង្គំ​បាន​សំដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារ ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ បាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​ពួក​គេ​ឈឺ ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ខ្ញុំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ខ្ញុំ​ទូរអា‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នកដែល​អង្គុយ​តាម​ខ្លោងទ្វារក្រុង​និយាយដើម​ទូលបង្គំ ហើយ​ទូលបង្គំជា​ចម្រៀង​របស់​មនុស្សប្រមឹក​។


ពួកគេពោលថា​: ‘យើងខ្ញុំ​បាន​តមអាហារ​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ទត​ឃើញ​? យើងខ្ញុំ​បាន​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ចាប់អារម្មណ៍​ដូច្នេះ​?’។ មើល៍! នៅ​ថ្ងៃ​នៃ​ការតមអាហារ​របស់អ្នករាល់គ្នា អ្នករាល់គ្នា​រកបាន​ការសប្បាយ ហើយ​សង្កត់សង្កិន​កម្មករ​ទាំងអស់​របស់អ្នករាល់គ្នា​;


តើ​ការតមអាហារ​ដែល​យើង​ជ្រើសរើស ជា​ថ្ងៃ​ដែល​មនុស្ស​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ដូច្នេះ​ឬ​? តើ​ជា​ការ​ឱន​ក្បាល​ចុះ​ដូច​ដើមត្រែង ហើយ​ក្រាល​ក្រណាត់ធ្មៃ និង​ផេះ​ឬ​? តើ​អ្នក​ហៅ​ការទាំងនេះ​ថា​ជា​ការតមអាហារ ជា​ថ្ងៃ​ដ៏គាប់ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា​ឬ​?


ប្រសិនបើ​អ្នកផ្ទះ​នោះ​ស័ក្ដិសម​មែន ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​មក​លើ​អ្នកផ្ទះនោះ​ចុះ ប៉ុន្តែ​ប្រសិនបើ​អ្នកផ្ទះនោះ​មិន​ស័ក្ដិសម​ទេ ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​ត្រឡប់​មក​រក​អ្នករាល់គ្នា​វិញ​។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា​ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀនអ្នករាល់គ្នា


ប្រសិនបើ​មាន​កូន​នៃ​សេចក្ដីសុខសាន្ត​នៅ​ទីនោះ សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​នឹង​ស្ថិតនៅ​លើ​អ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្ត​នោះ​នឹង​ត្រឡប់មក​អ្នករាល់គ្នា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម