ពួកសិស្សទូលថា៖ “នៅទីរហោស្ថាននេះ តើឲ្យយើងខ្ញុំយកនំប៉័ងដ៏ច្រើនម្ល៉េះមកពីណា ដើម្បីចម្អែតមនុស្សជាច្រើនសន្ធឹកដូច្នេះ?”។
ម៉ាកុស 8:4 - ព្រះគម្ពីរខ្មែរសាកល ពួកសិស្សទូលតបថា៖ “នៅទីរហោស្ថានដូច្នេះ តើអាចយកនំប៉័ងមកពីណា ដើម្បីចម្អែតមនុស្សទាំងនេះបាន?”។ Khmer Christian Bible ពួកសិស្សទូលតបទៅព្រះអង្គវិញថា៖ «នៅទីរហោឋានដូច្នេះ តើអ្នកណាអាចរកនំប៉័ងពីកន្លែងណាឲ្យពួកគេបរិភោគបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលឆ្លើយថា៖ «នៅទីរហោស្ថានដូច្នេះ តើអ្នកណាអាចរកនំបុ័ងឲ្យមនុស្សទាំងនេះបរិភោគបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំបុ័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ |
ពួកសិស្សទូលថា៖ “នៅទីរហោស្ថាននេះ តើឲ្យយើងខ្ញុំយកនំប៉័ងដ៏ច្រើនម្ល៉េះមកពីណា ដើម្បីចម្អែតមនុស្សជាច្រើនសន្ធឹកដូច្នេះ?”។
បើសិនខ្ញុំឲ្យពួកគេទៅផ្ទះវិញទាំងឃ្លាន ពួកគេនឹងសន្លប់តាមផ្លូវ ពីព្រោះអ្នកខ្លះបានមកពីឆ្ងាយ”។
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?”។ ពួកគេទូលឆ្លើយថា៖ “មានប្រាំពីរ”។