Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:4 - Khmer Christian Bible

4 ពួក​សិស្ស​ទូល​តប​ទៅ​ព្រះអង្គ​វិញ​ថា៖​ «នៅ​ទី​រហោឋាន​ដូច្នេះ​ តើ​អ្នក​ណា​អាច​រក​នំប៉័ង​ពី​កន្លែង​ណា​ឲ្យ​ពួកគេ​បរិភោគ​បាន?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ពួក​សិស្ស​ទូល​តប​ថា៖ “នៅ​ទីរហោស្ថាន​ដូច្នេះ តើ​អាច​យក​នំប៉័ង​មកពីណា ដើម្បី​ចម្អែត​មនុស្ស​ទាំងនេះ​បាន​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «នៅ​ទី​រហោ​ស្ថាន​ដូច្នេះ តើ​អ្នក​ណា​អាច​រក​នំបុ័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​


ដោយ​ព្រោះ​ចិត្ដ​គេ​រឹង​រូស​ ពួកគេ​មិន​យល់​អំពី​រឿង​នំប៉័ង​ទេ។​


ហើយ​ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន​ នោះ​គេ​នឹង​អស់​កម្លាំង​ដួល​នៅ​តាម​ផ្លូវ​ ព្រោះ​អ្នក​ខ្លះ​មក​ពី​ទី​ឆ្ងាយៗ»​


ព្រះអង្គ​ក៏​សួរ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ គេ​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម