សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ ហើយសូមធ្វើឲ្យចង្កេះរបស់ពួកគេញញីញញ័រជានិច្ច។
ម៉ាកុស 8:18 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮទេឬ?អ្នករាល់គ្នាមិនចាំទេឬ? Khmer Christian Bible តើអ្នករាល់គ្នាមានភ្នែកមើលមិនឃើញ មានត្រចៀកស្ដាប់មិនឮ ឬក៏អ្នករាល់គ្នាចាំមិនបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ហើយមិនចាំទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ ហើយមិនចាំទេឬអី អាល់គីតាប អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ |
សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ ហើយសូមធ្វើឲ្យចង្កេះរបស់ពួកគេញញីញញ័រជានិច្ច។
ពួកគេមិនដឹងទេ ហើយក៏មិនយល់ដែរ ដ្បិតព្រះអង្គបានបាំងភ្នែករបស់ពួកគេមិនឲ្យឃើញ ព្រះអង្គបានបាំងចិត្តរបស់ពួកគេមិនឲ្យចាប់ភ្លឹក។
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
ដូចដែលមានសរសេរទុកមកថា: “ព្រះបានប្រទានដល់ពួកគេនូវវិញ្ញាណនៃការលង់លក់ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្ដាប់មិនឮ រហូតដល់សព្វថ្ងៃ”។
តើអ្នករាល់គ្នាមិនចាំទេឬថា កាលនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ?
ដោយហេតុនេះ ខ្ញុំបម្រុងនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីជាអ្នករាល់គ្នាស្គាល់ ព្រមទាំងត្រូវបានពង្រឹងក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនោះក៏ដោយ។