ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។
ម៉ាកុស 6:5 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ក្រៅពីដាក់ព្រះហស្តលើអ្នកជំងឺខ្លះឲ្យជា ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានឡើយ។ Khmer Christian Bible ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានទេ ក្រៅពីដាក់ដៃលើអ្នកជំងឺពីរបីនាក់ឲ្យបានជាប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យបានទេ ព្រះអង្គគ្រាន់តែដាក់ព្រះហស្ត ប្រោសអ្នកជំងឺខ្លះឲ្យបានជាប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះទ្រង់ពុំអាចនឹងធ្វើការឫទ្ធិបារមីបានទេ ទ្រង់គ្រាន់តែដាក់ព្រះហស្ត ប្រោសមនុស្សពិការខ្លះ ឲ្យបានជាប៉ុណ្ណោះ អាល់គីតាប នៅទីនោះ អ៊ីសាពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ដៃលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យបានជាប៉ុណ្ណោះ។ |
ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។
នៅពេលឃើញថាមិនអាចឈ្នះយ៉ាកុបបាន បុរសនោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ នោះសន្លាក់ត្រគាកយ៉ាកុបក៏ថ្លោះ ខណៈដែលបោកចំបាប់គ្នា។
ដូច្នេះ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ ដោយសារតែភាពឥតជំនឿរបស់ពួកគេ៕
ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
ពេលនោះ ឪពុករបស់ពូព្លាសកំពុងដេក ទាំងរងទុក្ខដោយគ្រុន និងរាកមួល។ ប៉ូលចូលទៅជួបគាត់ ហើយប្រោសគាត់ឲ្យជា ដោយអធិស្ឋានដាក់ដៃលើគាត់។
ដ្បិតយើងក៏ឮដំណឹងល្អដូចពួកគេដែរ ប៉ុន្តែព្រះបន្ទូលដែលពួកគេឮនោះមិនបានមានប្រយោជន៍ដល់ពួកគេទេ ដោយព្រោះព្រះបន្ទូលនោះមិនបានភ្ជាប់នឹងជំនឿក្នុងអ្នកដែលស្ដាប់ទាំងនោះឡើយ។