ជាពួកអ្នកអង្គុយនៅតាមផ្នូរ ហើយស្នាក់នៅពេលយប់នៅទីលាក់កំបាំង ជាពួកអ្នកស៊ីសាច់ជ្រូក ហើយមានសម្លសាច់អសោចនៅក្នុងភាជនៈរបស់ពួកគេ
ម៉ាកុស 5:3 - ព្រះគម្ពីរខ្មែរសាកល បុរសនោះស្នាក់នៅតាមរូងផ្នូរ គ្មានអ្នកណាអាចចងគាត់បានទៀតឡើយ សូម្បីតែជាមួយនឹងច្រវាក់ក៏ដោយ។ Khmer Christian Bible អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនេះនៅតាមផ្នូរខ្មោច គ្មានអ្នកណាអាចចងគាត់ជាប់បានឡើយ ទោះចងនឹងច្រវាក់ក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ ក៏ពុំបានផង អាល់គីតាប បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ |
ជាពួកអ្នកអង្គុយនៅតាមផ្នូរ ហើយស្នាក់នៅពេលយប់នៅទីលាក់កំបាំង ជាពួកអ្នកស៊ីសាច់ជ្រូក ហើយមានសម្លសាច់អសោចនៅក្នុងភាជនៈរបស់ពួកគេ
នៅពេលព្រះយេស៊ូវយាងឡើងពីទូក ស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ចេញពីរូងផ្នូរមកជួបព្រះអង្គ។
គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។
ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ កន្លងមក អារក្សបានធ្វើទុក្ខគាត់ជាច្រើនលើក ទោះបីជាគាត់ត្រូវគេដាក់ច្រវាក់ និងខ្នោះ ហើយត្រូវគេយាមក៏ដោយ ក៏ប៉ុន្តែគាត់បានផ្ដាច់ចំណងទាំងនោះចេញ ហើយត្រូវអារក្សបណ្ដេញទៅទីរហោស្ថាន។