Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 65:4 - ព្រះគម្ពីរខ្មែរសាកល

4 ជា​ពួកអ្នក​អង្គុយ​នៅតាម​ផ្នូរ ហើយ​ស្នាក់នៅពេលយប់​នៅ​ទីលាក់កំបាំង ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​សាច់អសោច​នៅក្នុង​ភាជនៈ​របស់ពួកគេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​អង្គុយ​នៅក្នុង​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ពេល​យប់ គេ​ដេក​នៅ​តាម​រូង​គុហា គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ នៅ​ក្នុង​ចាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​អង្គុយ​នៅ​កណ្តាល​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សំឡ​គួរ​ខ្ពើម នៅ​ក្នុង​ឆ្នាំង​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ពេល​យប់​គេ​ដេក​នៅ​តាម​រូង​គុហា គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ នៅ​ក្នុង​ចាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




អេសាយ 65:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

“ពួកអ្នកដែល​ញែក​ខ្លួន​ជាវិសុទ្ធ ហើយ​ជម្រះ​ខ្លួន ដើម្បី​ចូលទៅ​សួនច្បារ ដោយ​តាម​មួយ​នោះ​ដែល​នៅកណ្ដាលចំណោម​ពួកគេ ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក របស់គួរឲ្យស្អប់ខ្ពើម និង​កណ្ដុរ ពួកគេ​នឹង​វិនាស​ទៅ​ជាមួយគ្នា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


រីឯ​អ្នកដែល​សម្លាប់​គោបា ប្រៀបដូចជា​អ្នកដែល​វាយសម្លាប់​មនុស្ស​; អ្នកដែល​ថ្វាយ​កូនចៀម​ជាយញ្ញបូជា ប្រៀបដូចជា​អ្នកដែល​បំបាក់ក​ឆ្កែ​; អ្នកដែល​ថ្វាយ​តង្វាយធញ្ញជាតិ ប្រៀបដូចជា​អ្នកដែល​ថ្វាយ​ឈាម​ជ្រូក​; អ្នកដែល​ដុត​កំញាន​ធ្វើជាតង្វាយរំលឹក ប្រៀបដូចជា​អ្នកដែល​ឲ្យពរ​រូបបដិមាករ​; អ្នកទាំងនោះ​បាន​ជ្រើសរើស​ផ្លូវ​របស់ខ្លួន ហើយ​ព្រលឹង​របស់ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីគួរឲ្យស្អប់ខ្ពើម​របស់ខ្លួន​។


យើង​នឹង​យក​ឈាម​ចេញ​ពី​មាត់​ពួកគេ ក៏​យក​របស់គួរឲ្យស្អប់ខ្ពើម​របស់ពួកគេ​ចេញ​ពី​ចន្លោះ​ធ្មេញ​ពួកគេ នោះ​ពួកគេ​នឹង​ទៅជាអ្នកដែលនៅសល់​សម្រាប់​ព្រះ​របស់ពួកយើង​ដែរ ហើយ​នឹង​បាន​ដូចជា​មេដឹកនាំ​ក្នុង​យូដា រីឯ​អេក្រុន​នឹងបាន​ដូចជា​ជនជាតិយេប៊ូស​វិញ​។


នៅពេល​ព្រះយេស៊ូវ​យាង​មក​ដល់​ត្រើយម្ខាង គឺ​ដល់​តំបន់​របស់​ពួក​អ្នកកាដារ៉ា មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្សចូល ចេញ​ពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។ ពួកគេ​កាចសាហាវ​ណាស់ បានជា​គ្មាន​អ្នកណា​អាច​ឆ្លងកាត់​តាមផ្លូវ​នោះ​បាន​ឡើយ។


នៅពេល​ព្រះយេស៊ូវ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ពី​ទីក្រុង​នោះ​ដែល​មានអារក្សចូល​បាន​មកជួប​ព្រះអង្គ​។ ជាយូរណាស់មកហើយ បុរសនោះ​មិន​បាន​ស្លៀក​សម្លៀកបំពាក់ ហើយ​មិន​បាន​រស់នៅ​ក្នុង​ផ្ទះ​ទេ គឺ​រស់​នៅតាម​រូងផ្នូរ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម