Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:29 - ព្រះគម្ពីរខ្មែរសាកល

29 ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ​ ព្រោះ​វា​បាន​សណ្ឋិត​ក្នុង​គាត់​ច្រើន​លើក​ហើយ​ ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះ​ជើង​ និង​ដាក់​ច្រវាក់​ក៏​ដោយ​ ក៏​គាត់​នៅតែ​ផ្ដាច់​ចំណង​ទាំង​អស់​នោះ​ខ្ទេច​ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដ្បិត​ព្រះ‌អង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ (ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ។ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទី​រហោស្ថាន)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 វិញ្ញាណ​អាក្រក់​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់​ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីព្លេស​សូម‌អង្វរ​ដូច្នេះ ព្រោះ​អ៊ីសា​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អ៊ីព្លេស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។

សូមមើលជំពូក ចម្លង




លូកា 8:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​មានបន្ទូល​នឹង​វា​ថា៖“វិញ្ញាណអសោច​! ចេញ​ពី​អ្នក​នេះ​ទៅ​!”។


នៅពេល​ឃើញ​ព្រះយេស៊ូវ គាត់​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ​ទាំង​ស្រែកឡើង ហើយ​ទូល​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!”។


ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា៖“តើ​អ្នក​ឈ្មោះ​អ្វី?”។ គាត់​ទូល​ឆ្លើយថា​៖ “កងទ័ព” ដ្បិត​មាន​អារក្ស​ជាច្រើន​បាន​ចូល​ក្នុង​គាត់​។


ដ្បិត មើល៍! មាន​វិញ្ញាណ​អាក្រក់​ធ្វើទុក្ខ​វា ហើយ​ស្រាប់តែ​ស្រែកឡើង រួច​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​បែកពពុះមាត់​។ វិញ្ញាណនោះ​ធ្វើឲ្យ​កូនខ្ញុំ​ជាំ​ពេញខ្លួន ហើយ​មិនព្រម​ចេញ​ពី​ខ្លួន​វា​ឡើយ​។


ខណៈដែល​កូននោះ​កំពុង​ដើរចូលមក​នៅឡើយ អារក្ស​បាន​ផ្ដួល​វា ហើយ​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​។ ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យជា រួច​ប្រគល់​វា​ឲ្យ​ឪពុក​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម