Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:4 - ព្រះគម្ពីរខ្មែរសាកល

4 គាត់​ត្រូវគេ​ដាក់​ខ្នោះ និង​ច្រវាក់​ជាញឹកញាប់ ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ច្រវាក់ និង​បំបាក់​ខ្នោះ​។ គ្មានអ្នកណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ព្រោះ​គេ​តែង​ដាក់​ខ្នោះ​ជើង​ និង​ចង​គាត់​ដោយ​ច្រវាក់​ តែ​គាត់​បាន​កាច់​ខ្នោះ​ជើង​ និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេច​ខ្ទី​អស់​ រួច​គ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាប​គាត់​បាន​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​គេ​បាន​ដាក់​ខ្នោះ ដាក់​ច្រវាក់​គាត់​ជា​ច្រើន​ដង ប៉ុន្តែ គាត់​ផ្ដាច់​ច្រវាក់ ហើយ​កាច់​បំបាក់​ខ្នោះ​ខ្ទេច​ខ្ទី គ្មាន​អ្នក​ណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្ដែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជា‌និច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ធ្វើទុក្ខ​ជើង​គាត់​ដោយ​ខ្នោះ គេ​ដាក់​ច្រវាក់ដែក​នៅនឹង​ក​គាត់​។


បុរសនោះ​ស្នាក់នៅ​តាម​រូងផ្នូរ គ្មានអ្នកណា​អាច​ចង​គាត់​បាន​ទៀត​ឡើយ សូម្បីតែ​ជាមួយនឹង​ច្រវាក់​ក៏ដោយ​។


គាត់​តែងតែ​ស្រែក​ជានិច្ច​នៅតាម​រូងផ្នូរ និង​ភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំង​ឆូត​ខ្លួន​ដោយ​ថ្ម​ផង​។


ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម