ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 3:35 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​បំណង​ព្រះជាម្ចាស់​ អ្នក​នោះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ អ្នក​នោះ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី នឹង​ជា​ម្តាយ​ខ្ញុំ។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អ្នក​ណា​ប្រព្រឹត្ដ​តាម​អុលឡោះ អ្នក​នោះ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

សូមមើលជំពូក



ម៉ាកុស 3:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

“មិនមែន​អស់អ្នកដែល​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ​។


ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។


កុំ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ឡើយ ផ្ទុយទៅវិញ ចូរបម្រើ​ឲ្យសមជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​យ៉ាង​អស់ពី​ចិត្ត​ចុះ​។


តាមពិត អ្នករាល់គ្នា​ត្រូវតែ​មាន​ចិត្តស៊ូទ្រាំ ដើម្បី​បាន​ទទួល​សេចក្ដីសន្យា​ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។


រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។


ដើម្បី​បាន​រស់នៅ មិនមែន​តាម​តណ្ហា​របស់​មនុស្ស​ទៀតទេ គឺ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​វិញ ក្នុង​ពេល​ដែល​នៅសល់​ក្នុង​លោក​នេះ​។


ពិភពលោក និង​តណ្ហា​របស់​វា​កំពុង​ផុតទៅ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។