ព្រះយេស៊ូវមានបន្ទូលតបថា៖“តើអ្នករាល់គ្នាមិនដែលអានទេឬថា ព្រះអង្គដែលនិម្មិតបង្កើតមនុស្សតាំងពីដើមដំបូងបានបង្កើតពួកគេជាប្រុស ជាស្រី
ម៉ាកុស 2:25 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានអ្វីដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកខ្វះខាត ហើយឃ្លានទេឬ? Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលពួកគេមានសេចក្ដីត្រូវការ ហើយឃ្លានទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយ បានឃ្លាន ហើយត្រូវការអាហារទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី អាល់គីតាប អ៊ីសាតបទៅគេវិញថា៖ «ក្នុងគីតាបមានអាយិតមួយស្ដីអំពីការដែលទត និងអ្នកបម្រើបានប្រព្រឹត្ដ នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ |
ព្រះយេស៊ូវមានបន្ទូលតបថា៖“តើអ្នករាល់គ្នាមិនដែលអានទេឬថា ព្រះអង្គដែលនិម្មិតបង្កើតមនុស្សតាំងពីដើមដំបូងបានបង្កើតពួកគេជាប្រុស ជាស្រី
ពួកគេទូលសួរព្រះអង្គថា៖ “តើលោកឮអ្វីដែលក្មេងទាំងនេះកំពុងនិយាយឬទេ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេថា៖“បាទ ឮហើយ! តើអស់លោកមិនដែលអានទេឬថា:‘ព្រះអង្គបានរៀបចំពាក្យសរសើរតម្កើងឲ្យចេញពីមាត់កូនក្មេង និងទារកនៅបៅ’?”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ?
ចំពោះការរស់ឡើងវិញរបស់មនុស្សស្លាប់ តើអ្នករាល់គ្នាមិនដែលអានអ្វីដែលព្រះមានបន្ទូលនឹងអ្នករាល់គ្នាទេឬ ដែលថា:
មានបងប្អូនប្រុសប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅដោយមិនបានបន្សល់ពូជទេ។
ចំពោះការដែលមនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញនោះ តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរម៉ូសេត្រង់វគ្គ ‘គុម្ពបន្លា’ ពីរបៀបដែលព្រះមានបន្ទូលនឹងលោកទេឬ ដែលថា:‘យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប’?
ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដេចក៏ពួកគេធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ?”។
គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ នៅសម័យមហាបូជាចារ្យអ័បៀថើរ ហើយហូបនំប៉័ងតាំងថ្វាយ ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើក្នុងក្រឹត្យវិន័យមានសរសេរទុកមកដូចម្ដេច? តើអ្នកយល់យ៉ាងដូចម្ដេច?”។