មានពរហើយ មនុស្សដែលប្រព្រឹត្តយ៉ាងនោះ កូនមនុស្សដែលកាន់ខ្ជាប់នូវសេចក្ដីនោះ ជាអ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ក៏រក្សាដៃរបស់ខ្លួនពីការធ្វើអំពើអាក្រក់ណាមួយផង”។
ម៉ាកុស 2:24 - ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដេចក៏ពួកគេធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ?”។ Khmer Christian Bible ហើយអ្នកខាងគណៈផារិស៊ីបានទូលព្រះអង្គថា៖ «មើល៍ ហេតុដូចម្ដេចបានជាគេធ្វើអ្វីដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីទូលសួរព្រះអង្គថា៖ «មើល៍ ហេតុអ្វីបានជាពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី*ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកផារិស៊ីទូលទ្រង់ថា មើល ហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកដូច្នេះ អាល់គីតាប ពួកខាងគណៈផារីស៊ីជម្រាបអ៊ីសាថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលហ៊ូកុំហាមមិនឲ្យធ្វើ នៅថ្ងៃជំអាត់ដូច្នេះ?»។ |
មានពរហើយ មនុស្សដែលប្រព្រឹត្តយ៉ាងនោះ កូនមនុស្សដែលកាន់ខ្ជាប់នូវសេចក្ដីនោះ ជាអ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ក៏រក្សាដៃរបស់ខ្លួនពីការធ្វើអំពើអាក្រក់ណាមួយផង”។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ចំពោះមនុស្សកម្រៀវដែលរក្សាថ្ងៃសប្ប័ទរបស់យើង ហើយជ្រើសរើសអ្វីដែលយើងពេញចិត្ត ព្រមទាំងកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ា ដើម្បីបម្រើព្រះអង្គ ដើម្បីស្រឡាញ់ព្រះនាមរបស់ព្រះយេហូវ៉ា ដើម្បីធ្វើជាបាវបម្រើរបស់ព្រះអង្គ គឺអស់អ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
ប្រសិនបើក្នុងថ្ងៃសប្ប័ទ អ្នកបង្វែរជើងរបស់ខ្លួន ក៏មិនធ្វើតាមការសប្បាយរបស់ខ្លួនក្នុងថ្ងៃវិសុទ្ធរបស់យើង ប្រសិនបើអ្នករាប់ថ្ងៃសប្ប័ទជាទីរីករាយ ហើយឲ្យតម្លៃថ្ងៃវិសុទ្ធរបស់ព្រះយេហូវ៉ា ប្រសិនបើអ្នកលើកកិត្តិយសដល់ថ្ងៃនោះ ហើយមិនធ្វើតាមផ្លូវរបស់ខ្លួន ឬស្វែងរកការសប្បាយរបស់ខ្លួន ឬពោលពាក្យតាមគំនិតខ្លួនឯងនោះទេ
នៅពេលឃើញដូច្នេះ ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ”។
ពួកគ្រូវិន័យរបស់ផារិស៊ីឃើញថាព្រះអង្គសោយជាមួយមនុស្សបាប និងអ្នកទារពន្ធ ក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គាត់ហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានអ្វីដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកខ្វះខាត ហើយឃ្លានទេឬ?
“ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? គាត់និយាយប្រមាថព្រះហើយ! ក្រៅពីព្រះមួយអង្គ តើនរណាអាចលើកលែងទោសបាបបាន?”។
តាមពិត អ្នករាល់គ្នាត្រូវសញ្ជឹងគិតអំពីព្រះអង្គដែលស៊ូទ្រាំនឹងការទាស់ទែងដល់ម្ល៉េះពីមនុស្សបាបដែលទាស់នឹងអង្គទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយហត់ និងអស់កម្លាំងក្នុងចិត្តឡើយ។