Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 2:23 - ព្រះគម្ពីរខ្មែរសាកល

23 នៅ​ថ្ងៃសប្ប័ទ​មួយ ព្រះយេស៊ូវ​យាង​កាត់​វាលស្រែ ពួក​សិស្ស​របស់​ព្រះអង្គ​ចាប់ផ្ដើម​កាច់​កួរស្រូវ នៅពេល​ដើរតាមផ្លូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​កាត់​វាល​ស្រែ​ ហើយ​នៅ​តាម​ផ្លូវ​ ពួក​សិស្ស​បាន​ចាប់​ផ្ដើម​បូត​កួរ​ស្រូវ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 នៅ​ថ្ងៃ​មួយ ព្រះ‌អង្គ​បាន​យាង​កាត់​វាល​ស្រែ ហើយ​ពេល​កំពុង​ធ្វើ​ដំណើរ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សិស្ស*​របស់​ព្រះអង្គ​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ទ្រង់​បាន​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​ទ្រង់​តាំង​ចាប់​បូត​គួរ​ស្រូវ​បណ្តើរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​ជំអាត់ អ៊ីសា​ដើរ​កាត់​វាល​ស្រែ សិស្ស​របស់​គាត់​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។

សូមមើលជំពូក ចម្លង




ម៉ាកុស 2:23
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយក៏​គ្មានអ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរនឹង​ទម្លាយ​ថង់ស្បែក នោះ​ទាំង​ស្រាទំពាំងបាយជូរ ទាំង​ថង់ស្បែក​នឹង​ខូច។ ផ្ទុយទៅវិញ ត្រូវតែ​ចាក់ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម