ម៉ាកុស 2:13 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវយាងចេញទៅមាត់បឹងម្ដងទៀត។ ហ្វូងមនុស្សទាំងមូលមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ Khmer Christian Bible ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវយាងចេញទៅឆ្នេរសមុទ្រម្តងទៀត។ បណ្ដាជនទាំងអស់នាំគ្នាចូលមករកព្រះអង្គ ហើយព្រះអង្គបង្រៀនពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ អាល់គីតាប អ៊ីសាទៅតាមឆេ្នរសមុទ្រកាលីឡេ ម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។ |
នៅពេលកំពុងយាងចេញពីទីនោះ ព្រះយេស៊ូវទតឃើញបុរសម្នាក់ដែលគេហៅថាម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!” គាត់ក៏ក្រោកឡើងទៅតាមព្រះអង្គ។
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
បន្ទាប់មក ព្រះយេស៊ូវទ្រង់ក្រោកឡើងពីទីនោះ ហើយយាងទៅស្រុកយូឌា និងត្រើយម្ខាងទន្លេយ័រដាន់។ ហ្វូងមនុស្សមកជុំគ្នានៅឯព្រះអង្គសាជាថ្មី ព្រះអង្គក៏បង្រៀនពួកគេម្ដងទៀតដូចសព្វដង។
ក៏មានមនុស្សជាច្រើនផ្ដុំគ្នា រហូតដល់គ្មានកន្លែងទៀតឡើយ សូម្បីតែនៅមាត់ទ្វារ។ រីឯព្រះអង្គកំពុងថ្លែងព្រះបន្ទូលដល់ពួកគេ។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀននៅមាត់បឹងម្ដងទៀត។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូកនៅមាត់បឹង រីឯហ្វូងមនុស្សទាំងមូលក៏នៅលើគោកតាមមាត់បឹង។
ប្រជាជនទាំងមូលមករកព្រះយេស៊ូវនៅក្នុងព្រះវិហារតាំងពីព្រលឹម ដើម្បីស្ដាប់ព្រះអង្គ៕