Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 2:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​លេវី​កូន​របស់​អាល់ផាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ពេល​កំពុង​យាង​កាត់​តាម​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​លោក​លេវី​ ជា​កូន​លោក​អាល់​ផាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​ គាត់​បាន​ក្រោក​ឈរ​ឡើង​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​ព្រះ‌អង្គ​យាង​ហួស​ពី​នោះ​ទៅ ទ្រង់​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ព្រះអង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​អ៊ីសា​ដើរ​កាត់​តាម​នោះ អ៊ីសា​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់​ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​អ៊ីសា​ទៅ។

សូមមើលជំពូក ចម្លង




ម៉ាកុស 2:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​! ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ”។


ពេល​ព្រះយេស៊ូវ​គង់​នៅ​ផ្ទះ​របស់​លេវី មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជាច្រើន​មកតាម​ព្រះអង្គ​។


អនទ្រេ​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​; ស៊ីម៉ូន​អ្នកជាតិនិយម


ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ​; ស៊ីម៉ូន​ដែល​គេ​ហៅថា​អ្នកជាតិនិយម​;


នៅពេល​ចូលទៅ​ទីក្រុង ពួកគេ​ក៏​ឡើងទៅ​បន្ទប់ខាងលើ ជា​កន្លែងដែល​ពួកគេ​ស្នាក់នៅ​។ ពួកគេ​ទាំងនោះ​មាន ពេត្រុស និង​យ៉ូហាន យ៉ាកុប និង​អនទ្រេ ភីលីព និង​ថូម៉ាស បារថូឡូមេ និង​ម៉ាថាយ យ៉ាកុប​កូន​របស់​អាល់ផាយ ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​កូន​របស់​យ៉ាកុប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម