ម៉ាកុស 16:13 - ព្រះគម្ពីរខ្មែរសាកល ពីរនាក់នោះបានទៅប្រាប់អ្នកឯទៀតៗ ប៉ុន្តែគេក៏មិនជឿពីរនាក់នោះដែរ។ Khmer Christian Bible អ្នកទាំងពីរនោះបានទៅប្រកាសប្រាប់អ្នកឯទៀត ប៉ុន្ដែពួកគេក៏មិនជឿដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះក៏ត្រឡប់មកប្រាប់អ្នកឯទៀត តែគេក៏មិនជឿអ្នកទាំងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្ស*ឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង២នោះក៏ទៅប្រាប់ដល់ពួកគេឯទៀត តែគេនៅតែមិនជឿទៀត អាល់គីតាប អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្សឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។ |
ក្រោយមកទៀត នៅពេលពួកគេកំពុងរួមតុអាហារ ព្រះយេស៊ូវបានលេចមកដល់សាវ័កទាំងដប់មួយនាក់ ហើយស្ដីបន្ទោសពួកគេអំពីភាពឥតជំនឿ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ។
“ប៉ុន្តែអ័ប្រាហាំតបនឹងគាត់ថា: ‘បើសិនពួកគេមិនស្ដាប់តាមម៉ូសេ និងបណ្ដាព្យាការីនោះទេ ទោះបីជាមានអ្នកណាបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ក៏ដោយ ក៏នៅតែបញ្ចុះបញ្ចូលពួកគេមិនបានដែរ’”៕
ប៉ុន្តែកាលពួកគេនៅតែមិនជឿដោយសារតែអំណរ ហើយចេះតែងឿងឆ្ងល់ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅទីនេះមានអ្វីហូបឬទេ?”។
ដូច្នេះ សិស្សឯទៀតប្រាប់គាត់ថា៖ “យើងបានឃើញព្រះអម្ចាស់ហើយ!”។ ប៉ុន្តែគាត់ថា៖ “លុះត្រាតែខ្ញុំបានឃើញស្នាមដែកគោលលើព្រះហស្តរបស់ព្រះអង្គ ហើយបានដាក់ម្រាមដៃរបស់ខ្ញុំទៅក្នុងស្នាមដែកគោលនោះ ព្រមទាំងបានដាក់ដៃរបស់ខ្ញុំទៅក្នុងចំហៀងព្រះកាយរបស់ព្រះអង្គ ពុំនោះទេ ខ្ញុំមិនជឿជាដាច់ខាត”។