ម៉ាកុស 16:11 - ព្រះគម្ពីរខ្មែរសាកល នៅពេលឮថា ព្រះអង្គមានព្រះជន្មរស់ និងឮថានាងបានឃើញព្រះអង្គ ក៏ពួកគេមិនជឿដែរ។ Khmer Christian Bible តែកាលពួកគេឮថា ព្រះអង្គមានព្រះជន្មរស់ ហើយនាងបានជួបព្រះអង្គនោះ ពួកគេមិនជឿទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ អាល់គីតាប ពេលគេឮថា អ៊ីសាបានរស់វិញហើយ ហើយឮថានាងបានឃើញអ៊ីសា គេមិនជឿនាងឡើយ។ |
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ឱ ជំនាន់ឥតជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំ!”។
ប៉ុន្តែកាលពួកគេនៅតែមិនជឿដោយសារតែអំណរ ហើយចេះតែងឿងឆ្ងល់ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅទីនេះមានអ្វីហូបឬទេ?”។
ដូច្នេះ សិស្សឯទៀតប្រាប់គាត់ថា៖ “យើងបានឃើញព្រះអម្ចាស់ហើយ!”។ ប៉ុន្តែគាត់ថា៖ “លុះត្រាតែខ្ញុំបានឃើញស្នាមដែកគោលលើព្រះហស្តរបស់ព្រះអង្គ ហើយបានដាក់ម្រាមដៃរបស់ខ្ញុំទៅក្នុងស្នាមដែកគោលនោះ ព្រមទាំងបានដាក់ដៃរបស់ខ្ញុំទៅក្នុងចំហៀងព្រះកាយរបស់ព្រះអង្គ ពុំនោះទេ ខ្ញុំមិនជឿជាដាច់ខាត”។