ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 15:6 - ព្រះគម្ពីរខ្មែរសាកល

រៀងរាល់​ពិធីបុណ្យ​នោះ ពីឡាត់​តែងតែ​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ពួកគេ តាម​ដែល​ពួកគេ​សុំ​។

សូមមើលជំពូក

Khmer Christian Bible

រៀង​រាល់​ថ្ងៃ​បុណ្យ​ គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ តាម​ដែល​ពួកគេ​សុំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រាល់​ពេល​បុណ្យ លោក​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួក​គេ តាម​ដែល​គេ​សុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់​តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ​តាម​ដែល​គេ​សូម

សូមមើលជំពូក

អាល់គីតាប

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់ តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។

សូមមើលជំពូក



ម៉ាកុស 15:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុងចំណោម​ប្រជាជន”។


ពេលនោះ មាន​ម្នាក់​ដែល​គេ​ហៅថា​បារ៉ាបាស ត្រូវ​ជាប់ចំណង​ជាមួយ​ពួក​អ្នកបះបោរជាគ្នាគាត់ ដែល​ធ្វើ​ឃាតកម្ម​ជាមួយគ្នា​ក្នុង​ពេលបះបោរ​។


រីឯ​ពេត្រុស​ឈរ​នៅ​ខាងក្រៅ​ទ្វារ​។ ដូច្នេះ សិស្ស​ម្នាក់ទៀត​ដែល​មហាបូជាចារ្យ​ស្គាល់​នោះ ក៏​ចេញមក​និយាយ​នឹង​អ្នកយាមទ្វារ ហើយ​នាំ​ពេត្រុស​ចូលទៅ​។


ពេលនោះ ពីឡាត់​ក៏​ប្រគល់​ព្រះអង្គ​ទៅ​ពួកគេ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។ ដូច្នេះ ពួកគេ​ក៏​យក​ព្រះយេស៊ូវ​ទៅ​។


ពីរឆ្នាំ​ក្រោយមក ព័រគាស​ភេស្ទុស​បាន​ជំនួសតំណែង​ភេលីច​។ ភេលីច​ចង់​បំពេញចិត្ត​ពួកយូដា ក៏​ទុកឲ្យ​ប៉ូល​នៅ​ជាប់គុក​៕


ប៉ុន្តែ​ភេស្ទុស​ចង់​បំពេញចិត្ត​ពួកយូដា ក៏​តប​នឹង​ប៉ូល​ថា​៖ “តើ​អ្នក​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ឲ្យ​ខ្ញុំ​កាត់ក្ដី​អំពី​រឿងទាំងនេះ​នៅ​ទីនោះ​ឬទេ​?”។