ម៉ាកុស 15:45 - ព្រះគម្ពីរខ្មែរសាកល នៅពេលបានដឹងពីមេទាហានលើមួយរយនាក់ហើយ ពីឡាត់ក៏ប្រគល់ព្រះសពឲ្យយ៉ូសែប។ Khmer Christian Bible ពេលដឹងដំណឹងពីនាយទាហាននោះហើយ គាត់ក៏ប្រគល់សពព្រះអង្គឲ្យលោកយ៉ូសែប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប អាល់គីតាប បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់សពទៅយូសុះ។ |
មេទាហានលើមួយរយនាក់ដែលឈរទល់មុខព្រះអង្គ ឃើញថាព្រះអង្គផុតដង្ហើមយ៉ាងដូច្នេះ ក៏ពោលថា៖ “បុរសនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ពីឡាត់ក៏ភ្ញាក់ផ្អើលដែលព្រះយេស៊ូវបានសុគតហើយ ដូច្នេះគាត់ហៅមេទាហានលើមួយរយនាក់មក សួរថាតើព្រះអង្គសុគតហើយឬនៅ។
យ៉ូសែបទិញក្រណាត់ផាឌិប ហើយយកព្រះសពចុះ រុំនឹងក្រណាត់ផាឌិបនោះ រួចដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្មដា។ បន្ទាប់មក គាត់ប្រមៀលថ្មមួយខ្ទប់នឹងមាត់រូង។
បន្ទាប់ពីការទាំងនេះ យ៉ូសែបអ្នកអើរីម៉ាថេសុំពីឡាត់ដើម្បីយកព្រះសពព្រះយេស៊ូវចេញ។ គាត់ជាសិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែលាក់មុខ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ពីឡាត់បានអនុញ្ញាត ដូច្នេះគាត់ក៏មក ហើយយកព្រះសពព្រះអង្គ។