Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:44 - ព្រះគម្ពីរខ្មែរសាកល

44 ពីឡាត់​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះយេស៊ូវ​បាន​សុគត​ហើយ ដូច្នេះ​គាត់​ហៅ​មេទាហានលើមួយរយនាក់​មក សួរថា​តើ​ព្រះអង្គ​សុគត​ហើយ​ឬនៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

44 ពេល​ដឹង​ថា​ព្រះអង្គ​សោយ​ទិវង្គត​ លោក​ពីឡាត់​ឆ្ងល់​ណាស់​ ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយ​ទិវង្គត​មែន​ឬ​មិន​មែន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 លោក​ពីឡាត់​នឹក​ឆ្ងល់ ដោយ​ឮ​ថា​ព្រះ‌អង្គ​សុគត​ផុត​ទៅ​ហើយ លោក​ក៏​ហៅ​មេ​ទ័ព​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុគត​មែន ឬ​មិន​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យូរ​ហើយ​ឬ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ឯ​លោក​ពីឡាត់ មាន​សេចក្ដី​ឆ្ងល់​ពី​ទ្រង់ ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

44 លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​អ៊ីសា​ស្លាប់​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា អ៊ីសា​ស្លាប់​យូរ​ហើយ​ឬ។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:44
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


យ៉ូសែប​អ្នកអើរីម៉ាថេ​បាន​មក ហើយ​ចូលទៅ​ជួប​ពីឡាត់​ដោយក្លាហាន រួច​សុំ​យក​ព្រះសព​ព្រះយេស៊ូវ​។ យ៉ូសែប​ជា​សមាជិកក្រុមប្រឹក្សា​ដែល​មាន​កេរ្តិ៍ឈ្មោះល្អ ហើយ​ខ្លួនគាត់ផ្ទាល់​ក៏​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។


នៅពេល​បាន​ដឹង​ពី​មេទាហានលើមួយរយនាក់​ហើយ ពីឡាត់​ក៏​ប្រគល់​ព្រះសព​ឲ្យ​យ៉ូសែប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម