ប៉ុន្តែព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងម្ដងទៀត រួចប្រគល់វិញ្ញាណរបស់ព្រះអង្គ។
ម៉ាកុស 15:37 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវបានបន្លឺសំឡេងយ៉ាងខ្លាំង រួចក៏ផុតដង្ហើមទៅ។ Khmer Christian Bible ព្រះយេស៊ូក៏ស្រែកយ៉ាងខ្លាំង ហើយបានផុតដង្ហើមទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវក៏ស្រែកយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ អាល់គីតាប រីឯអ៊ីសាវិញ គាត់បន្លឺសំឡេងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ |
ប៉ុន្តែព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងម្ដងទៀត រួចប្រគល់វិញ្ញាណរបស់ព្រះអង្គ។
មានម្នាក់រត់ទៅ យកអេប៉ុងហ្ស៍បញ្ជោកដោយទឹកខ្មេះរុំនឹងដើមត្រែងឲ្យព្រះអង្គផឹក ទាំងពោលថា៖ “ចាំមើលមើល៍! ក្រែងលោអេលីយ៉ាមកយកវាចុះពីឈើឆ្កាង”។
ព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖“ព្រះបិតាអើយ!ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ”។ នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផុតដង្ហើមទៅ។
នៅពេលព្រះយេស៊ូវទទួលទឹកខ្មេះហើយ ក៏មានបន្ទូលថា៖“សម្រេចហើយ!”។ ព្រះអង្គក៏ឱនព្រះសិរ ហើយប្រគល់វិញ្ញាណរបស់ព្រះអង្គ។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។