ពីឡាត់សួរពួកគេម្ដងទៀតថា៖ “បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកនេះដែលអ្នករាល់គ្នាហៅថា ស្ដេចនៃជនជាតិយូដា?”។
ម៉ាកុស 15:13 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ស្រែកទៀតថា៖ “ឆ្កាងវាទៅ!”។ Khmer Christian Bible ពួកគេស្រែកឡើងម្ដងទៀតថា៖ «ឆ្កាងវាទៅ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្រែកឡើងទៀតថា៖ «ចូរឆ្កាងវាទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្រែកឡើងទៀតថា ចូរឆ្កាងវាទៅ អាល់គីតាប គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ |
ពីឡាត់សួរពួកគេម្ដងទៀតថា៖ “បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកនេះដែលអ្នករាល់គ្នាហៅថា ស្ដេចនៃជនជាតិយូដា?”។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី?”។ ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងថា៖ “ឆ្កាងវាទៅ!”។
ទោះបីជារកមិនឃើញទោសអ្វីដល់ស្លាប់ក៏ដោយ ក៏ពួកគេបានទាមទារពីឡាត់ឲ្យធ្វើគុតព្រះអង្គ។