តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះយេហូវ៉ាឬ? ដល់ពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ ហើយឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ានឹងមានកូនប្រុសម្នាក់”។
ម៉ាកុស 14:36 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទូលថា៖“អ័ប្បា! ព្រះបិតាអើយ! អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់ព្រះអង្គ សូមយកពែងនេះចេញពីទូលបង្គំផង! ប៉ុន្តែសូមកុំតាមអ្វីដែលទូលបង្គំប្រាថ្នាឡើយ គឺសូមឲ្យសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះអង្គវិញ”។ Khmer Christian Bible គឺព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកពែងនេះចេញពីខ្ញុំ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ អាល់គីតាប អ៊ីសាទូរអាថា៖ «អ័ប្បាឱអុលឡោះជាបិតាអើយ! ទ្រង់អាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំតាមបំណងចិត្ដខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងទ្រង់វិញ»។ |
តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះយេហូវ៉ាឬ? ដល់ពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ ហើយឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ានឹងមានកូនប្រុសម្នាក់”។
ព្រះនៃទូលបង្គំអើយ! ទូលបង្គំពេញចិត្តនឹងប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ! ក្រឹត្យវិន័យរបស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំ”។
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។
ព្រះយេស៊ូវយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើពែងនេះមិនអាចចេញផុតទៅបានលើកលែងតែទូលបង្គំត្រូវផឹក សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចចុះ!”។
“ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចតទៅ: ព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ
ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“សម្រាប់មនុស្សធ្វើមិនកើតទេ ប៉ុន្តែសម្រាប់ព្រះមិនមែនដូច្នេះឡើយ ដ្បិតសម្រាប់ព្រះ ធ្វើកើតទាំងអស់”។
ពួកគេទូលឆ្លើយថា៖ “យើងខ្ញុំអាចទទួលបាន”។ ព្រះយេស៊ូវក៏មានបន្ទូលថា៖“អ្នករាល់គ្នានឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលមែន
ព្រះយេស៊ូវយាងត្រឡប់មកវិញ ឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ស៊ីម៉ូនអើយ តើអ្នកដេកលក់ឬ? តើអ្នកមិនអាចប្រុងស្មារតីមួយម៉ោងបានទេឬ?
“ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។
ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសថា៖“ចូរស៊កដាវទៅក្នុងស្រោមវិញទៅ។ តើមិនគួរឲ្យខ្ញុំផឹកពីពែងដែលព្រះបិតាបានប្រទានមកខ្ញុំទេឬ?”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។
“ខ្ញុំមិនអាចធ្វើអ្វីដោយខ្លួនខ្ញុំបានឡើយ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំគឺសុចរិតយុត្តិធម៌ ពីព្រោះខ្ញុំមិនស្វែងរកបំណងរបស់ខ្ញុំទេ ប៉ុន្តែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ។
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គដែលស្រែកថា: “អ័ប្បា! ព្រះបិតាអើយ!” ឲ្យមកក្នុងចិត្តរបស់អ្នករាល់គ្នា។
ព្រះអង្គបានបន្ទាបអង្គទ្រង់ដោយស្ដាប់បង្គាប់រហូតដល់មរណភាព គឺសូម្បីតែមរណភាពនៅលើឈើឆ្កាង!
ប្រសិនបើយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅស្មោះត្រង់ដដែល ដ្បិតព្រះអង្គមិនអាចបដិសេធអង្គទ្រង់បានឡើយ។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។