Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ័ប្បា ព្រះ‌វរបិតា​អើយ! ព្រះ‌អង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នេះ ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ព្រះអង្គ​ទូលថា​៖“អ័ប្បា​! ព្រះ​បិតា​អើយ! អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​ព្រះអង្គ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​អ្វីដែល​ទូលបង្គំ​ប្រាថ្នា​ឡើយ គឺ​សូមឲ្យសម្រេចតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ័ប្បា​ ព្រះ​វរ​បិតាអើយ!​ ព្រះអង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន​ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះអង្គ​ទូល​ថា៖ «អប្បា ឱ​ព្រះ‌បិតា​អើយ! ព្រះអង្គ​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ទ្រង់​មាន​បន្ទូល​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ‌ហឫទ័យ​ទ្រង់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 អ៊ីសា​ទូរអា​ថា៖ «អ័ប្បាឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​តាម​បំណង​ចិត្ដ​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​ទ្រង់​វិញ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:36
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។


យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​សម្រាប់​យើង​ឬ?


កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។


ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។


ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​បរិសុទ្ធ


ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​បាន ដ្បិត​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។


គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន


ព្រះ‌អង្គ​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ អ្នក​ដេក​លក់​ដូច្នេះ​ឬ? តើ​អ្នក​ទ្រាំ​ចាំ​យាម​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ?


«ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់​ខ្លាំង​ណាស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច? ឱ​ព្រះ‌វរបិតា​អើយ សូម​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ នេះ​ជា​ហេតុ​ដែល​ទូល​បង្គំ​ត្រូវ​មក​នៅ​ពេល​នេះ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។


«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​សុចរិត ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ទ្បើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។


ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន ព្រះ‌ក៏​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង ដែល​ព្រះ​វិញ្ញាណ​នេះ​ហើយ​បន្លឺ​ឡើង​ថា «អ័ប្បា! ព្រះ‌វរ‌បិតា!»។


ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។


ប្រសិន‌បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ទ្រង់​បាន​ឡើយ។


ដោយ​សង្ឃឹម​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ព្រះដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​តាំង​ពី​មុន​អស់​ទាំង​កល្ប


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម