ម៉ាកុស 14:35 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបចុះដល់ដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ។ Khmer Christian Bible កាលព្រះអង្គយាងទៅមុខបានបន្ដិច ក៏ទម្លាក់ខ្លួនក្រាបលើដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានោះរំលងផុតពីព្រះអង្គទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយាងទៅមុខបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានសូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ ប្រសិនបើបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន អាល់គីតាប អ៊ីសាទៅមុខបន្ដិច ក្រាបចុះដល់ដី ទូរអាសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីគាត់ទៅ បើសិនជាអាចកន្លងផុតទៅបាន។ |
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្សវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? មើល៍! ពេលវេលាជិតដល់ហើយ! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
ព្រះអង្គយាងត្រឡប់មកវិញជាលើកទីបី ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? ល្មមហើយ ពេលវេលាមកដល់ហើយ មើល៍! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ពេលវេលាមកដល់ហើយ ដើម្បីឲ្យកូនមនុស្សបានទទួលការលើកតម្កើងសិរីរុងរឿង។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖
នោះសត្វមានជីវិតទាំងបួន ក៏ពោលថា៖ “អាម៉ែន!” រួចពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ៕