មនុស្សខ្ជិលច្រអូសលូកដៃរបស់ខ្លួនទៅក្នុងចាន ក៏មិនយកដៃមកដាក់វិញ សូម្បីតែក្នុងមាត់របស់ខ្លួន។
ម៉ាកុស 14:20 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ជាម្នាក់ក្នុងអ្នកទាំងដប់ពីរនាក់ គឺអ្នកដែលជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ អ្នកនោះកំពុងជ្រលក់ក្នុងចានជាមួយខ្ញុំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំនេះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ អាល់គីតាប អ៊ីសាប្រាប់ទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។ |
មនុស្សខ្ជិលច្រអូសលូកដៃរបស់ខ្លួនទៅក្នុងចាន ក៏មិនយកដៃមកដាក់វិញ សូម្បីតែក្នុងមាត់របស់ខ្លួន។
ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺអ្នកដែលជ្រលក់ដៃក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ មើល៍! យូដាសម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់បានមកដល់។ មានហ្វូងមនុស្សមួយក្រុមធំកាន់ដាវកាន់ដំបងមកជាមួយគាត់ដែរ ពួកគេមកពីពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជន។
ពួកគេក៏ចាប់ផ្ដើមព្រួយចិត្ត ហើយទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ “មិនមែនខ្ញុំទេ មែនទេ?”។
ជាការពិត កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ ស្រាប់តែយូដាសម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់បានមកដល់។ មានហ្វូងមនុស្សមួយក្រុមកាន់ដាវកាន់ដំបងមកជាមួយគាត់ដែរ ពួកគេមកពីពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំ។
ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ មើល៍! មានហ្វូងមនុស្សមួយក្រុមបានមក។ ម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ គឺអ្នកដែលគេហៅថាយូដាស កំពុងនាំមុខពួកគេ។ គាត់ចូលមកជិតព្រះយេស៊ូវដើម្បីថើបព្រះអង្គ។
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“គឺអ្នកដែលខ្ញុំនឹងជ្រលក់ដុំនំប៉័ងឲ្យទៅគាត់”។ បន្ទាប់មក ព្រះអង្គជ្រលក់ដុំនំប៉័ង ហើយយកឲ្យយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។
ព្រះអង្គកំពុងមានបន្ទូលអំពីយូដាស កូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ គាត់នេះហើយ ដែលរៀបនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ក៏ដោយ៕