ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 12:42 - ព្រះគម្ពីរខ្មែរសាកល

មាន​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់​បាន​មក ដាក់​កាក់​ឡិបតា​ពីរ ដែល​ស្មើនឹង​មួយ​កូដ្រាន​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​មាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ ​ដែល​ស្មើ​នឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច‌តួច​បំផុត ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន

សូមមើលជំពូក

អាល់គីតាប

មាន​ស្ដ្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច​តួច​បំផុត ដាក់​ក្នុង​ហិប​ជំនូន​នោះ​ដែរ។

សូមមើលជំពូក



ម៉ាកុស 12:42
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកណាក៏ដោយដែល​យក​ទឹក​ត្រជាក់​សូម្បីតែ​មួយ​កែវ ឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ផឹក​ក្នុងនាម​ម្នាក់នោះ​ជា​សិស្ស​របស់ខ្ញុំ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ”៕


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​កូដ្រានចុងក្រោយ​។


ព្រះយេស៊ូវ​គង់ចុះ​ទល់មុខ​ទីដាក់តង្វាយ ទត​មើល​របៀប​ដែល​ប្រជាជន​ដាក់​លុយកាក់​ទៅក្នុង​ហិបតង្វាយ​។ អ្នកមាន​ជាច្រើន​នាក់​ដាក់​លុយកាក់​យ៉ាងច្រើន​។


ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់នេះ​បាន​ដាក់​ច្រើនជាង​អស់អ្នក​ដែល​ដាក់​ក្នុង​ហិបតង្វាយ​។


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​ឡិបតាចុងក្រោយ”៕


ព្រមទាំង​ទត​ឃើញ​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ឡិបតា​ពីរ​ទៅ​ក្នុង​ហិបនោះ​ដែរ


ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។


គឺថា ក្នុង​ការពិសោធ​យ៉ាងខ្លាំង​នៃ​ទុក្ខវេទនា នោះ​អំណរ​ដ៏សម្បូរហូរហៀរ និង​ភាពក្រីក្រ​ក្រៃលែង​របស់​ពួកគេ បាន​ហូរចេញ​ទៅជា​ភាពបរិបូរ​នៃ​ចិត្តទូលាយ​របស់​ពួកគេ​។