ម៉ាកុស 10:6 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក‘ព្រះបានបង្កើតមនុស្សជាប្រុស ជាស្រី’ Khmer Christian Bible តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម៉្លេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ តាំងពីដើមកំណើតពិភពលោកមក "ព្រះបានបង្កើតគេជាប្រុសជាស្រី" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី អាល់គីតាប ប៉ុន្ដែ កាលដើមដំបូងនៅពេលដែលអុលឡោះបានបង្កើតពិភពលោក អុលឡោះបង្កើតមនុស្សមកជាបុរសជាស្ដ្រី ។ |
ព្រះទ្រង់និម្មិតបង្កើតមនុស្សតាមរូបរាងរបស់អង្គទ្រង់ គឺព្រះអង្គទ្រង់និម្មិតបង្កើតគេតាមរូបរាងរបស់ព្រះ; ព្រះអង្គបាននិម្មិតបង្កើតពួកគេជាប្រុស ជាស្រី។
គឺព្រះអង្គទ្រង់និម្មិតបង្កើតពួកគេជាប្រុស ជាស្រី។ នៅថ្ងៃដែលពួកគេត្រូវបាននិម្មិតបង្កើត ព្រះអង្គបានប្រទានពរពួកគេ ហើយឲ្យឈ្មោះពួកគេថា “មនុស្ស”។
ដ្បិតនៅគ្រានោះនឹងមានទុក្ខវេទនា ដែលតាំងពីដើមដំបូងដែលព្រះបាននិម្មិតបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងបែបនេះទេ ហើយក៏មិនកើតឡើងទៀតដែរ។
ពោលគឺ តាំងពីការនិម្មិតបង្កើតពិភពលោកមកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះដែលយើងមើលមិនឃើញ គឺព្រះចេស្ដាដ៏អស់កល្បរបស់ព្រះអង្គ និងលក្ខណៈជាព្រះ ត្រូវគេឃើញច្បាស់ ហើយត្រូវគេយល់ តាមរយៈអ្វីៗដែលបានបង្កើតមក ធ្វើឲ្យគេមិនអាចដោះសាបានឡើយ។
ហើយពោលថា៖ “តើសេចក្ដីសន្យាអំពីការយាងមកវិញរបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីពួកដូនតាបានដេកលក់មកម្ល៉េះ របស់សព្វសារពើនៅដដែលតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក”។