Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 5:2 - ព្រះគម្ពីរខ្មែរសាកល

2 គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។ នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវបាន​និម្មិតបង្កើត ព្រះអង្គ​បាន​ប្រទានពរ​ពួកគេ ហើយ​ឲ្យឈ្មោះ​ពួកគេ​ថា “មនុស្ស”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​គេ ព្រម​ទាំង​ហៅ​គេ​ថា "មនុស្ស" នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្កើត​គេ​មក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ក៏​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​ឲ្យ ព្រម​ទាំង​ឲ្យ​ឈ្មោះ​ថា អ័ដាម ក្នុង​ថ្ងៃ​ដែល​បាន​បង្កើត​មក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ទ្រង់​បង្កើត​គេ​មក​នោះ អុលឡោះ​ហៅ​គេ​ថា «មនុស្ស»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 5:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​និម្មិតបង្កើត​មនុស្ស​តាម​រូបរាង​របស់អង្គទ្រង់ គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​គេ​តាម​រូបរាង​របស់​ព្រះ​; ព្រះអង្គ​បាន​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។


ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​យក​មនុស្ស ហើយ​ដាក់​គេ​ក្នុង​សួន​អេដែន​ឲ្យ​ភ្ជួររាស់ និង​ថែ​សួននោះ​។


មនុស្ស​នោះ​ក៏​និយាយថា​៖ “លើក​នេះ ទើបជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ​! ម្នាក់នេះ​ត្រូវ​ហៅថា ‘ស្ត្រី’ ពីព្រោះ​នាង​ត្រូវបាន​យកចេញ​ពី​បុរស”។


អ័ដាម​រស់នៅ​បាន ១៣០ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុសម្នាក់​ដែល​មាន​លក្ខណៈដូច​គាត់ តាម​រូបរាង​របស់គាត់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​សេថ​។


តើ​ព្រះអង្គ​មិន​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​តែមួយ ទាំង​ឲ្យមាន​ចំណែក​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ទេ​ឬ​? ចុះ​ព្រះ​តែមួយ​ទ្រង់​ស្វែងរក​អ្វី​? គឺ​ពូជពង្ស​របស់​ព្រះ​នោះឯង​! ដូច្នេះ ចូរ​រក្សា​វិញ្ញាណ​របស់អ្នករាល់គ្នា កុំ​ក្បត់​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ទេ​ឬ​ថា ព្រះអង្គ​ដែល​និម្មិតបង្កើត​មនុស្ស​តាំងពី​ដើមដំបូងបាន​បង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី


ប៉ុន្តែ​តាំងពី​ដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក‘ព្រះបាន​បង្កើត​មនុស្សជា​ប្រុស ជា​ស្រី’


ព្រះអង្គ​បាន​បង្កើត​ប្រជាជាតិ​នីមួយៗ​ពី​មនុស្ស​ម្នាក់ ឲ្យ​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល ហើយ​តាំងឲ្យមាន​សម័យកាល​ដែល​បាន​កំណត់ទុកមុន​សម្រាប់​ពួកគេ និង​ព្រំដែន​នៃ​លំនៅ​របស់​ពួកគេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម