ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 1:30 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ម្ដាយក្មេក​របស់​ស៊ីម៉ូន​កំពុង​ដេក​គ្រុន គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​អំពី​គាត់​។

សូមមើលជំពូក

Khmer Christian Bible

កាល​ម្ដាយ​ក្មេក​លោក​ស៊ីម៉ូន​កំពុង​តែ​ដេក​គ្រុន​ គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ម្តាយ​ក្មេក​របស់​ស៊ីម៉ូន កំពុង​តែ​ដេក​គ្រុន​នៅ​លើ​គ្រែ ហើយ​គេ​ក៏​ទូល​ព្រះ‌អង្គ​ភ្លាម​អំពី​គាត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ គេ​ទូល​ព្រះអង្គ​ភ្លាម​ថា គាត់​ឈឺ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង

សូមមើលជំពូក

អាល់គីតាប

ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ត​នៅ​លើ​គ្រែ។ ពេល​អ៊ីសា​ទៅ​ដល់​គេ​ជម្រាប​អ៊ីសា​ភ្លាម​ថា​គាត់​ឈឺ។

សូមមើលជំពូក



ម៉ាកុស 1:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ​របស់​ពេត្រុស ក៏​ទត​ឃើញ​ម្ដាយក្មេក​របស់​ពេត្រុស​កំពុង​ដេក​គ្រុន​។


នៅពេល​ចេញ​ពី​សាលាប្រជុំ​ភ្លាម ព្រះយេស៊ូវ​ក៏​យាង​ចូលក្នុង​ផ្ទះ​របស់​ស៊ីម៉ូន និង​អនទ្រេ ជាមួយ​យ៉ាកុប និង​យ៉ូហាន​។


ព្រះអង្គ​យាង​ចូលទៅជិត​ចាប់​ដៃ​លើក​គាត់​ឡើង នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ចាប់ផ្ដើម​បម្រើ​ពួកគេ​។


ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ “កូនស្រី​របស់ខ្ញុំ​ជិតស្លាប់​ហើយ​។ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បីឲ្យ​នាង​បាន​ជាសះស្បើយ ហើយ​បាន​រស់​ផង”។


ដូច្នេះ បងប្អូនស្រី​ទាំងពីរ​នាក់​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈឺ”។


តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​?