ខ្ញុំនឹងមិនអៀនខ្មាសឡើយ ទោះបីជាខ្ញុំបានអួតជ្រុលបន្តិចអំពីសិទ្ធិអំណាចរបស់យើង ដែលព្រះអម្ចាស់បានប្រទានមកដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាទេ
ភីលេម៉ូន 1:8 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ទោះបីជាខ្ញុំមានភាពក្លាហានយ៉ាងខ្លាំងក្នុងព្រះគ្រីស្ទ គឺអាចបញ្ជាអ្នកនូវអ្វីដែលគប្បីក៏ដោយ Khmer Christian Bible ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថាអាចបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រូវធ្វើក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅក្នុងព្រះគ្រីស្ទ ទោះជាខ្ញុំមានសិទ្ធិនឹងបង្គាប់អ្នកឲ្យធ្វើអ្វីដែលអ្នកត្រូវធ្វើក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ត ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ នឹងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ អាល់គីតាប ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមអាល់ម៉ាហ្សៀស ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី |
ខ្ញុំនឹងមិនអៀនខ្មាសឡើយ ទោះបីជាខ្ញុំបានអួតជ្រុលបន្តិចអំពីសិទ្ធិអំណាចរបស់យើង ដែលព្រះអម្ចាស់បានប្រទានមកដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាទេ
ខ្ញុំនិយាយដោយអាម៉ាស់មុខថា យើងខ្សោយពេក! ប៉ុន្តែប្រសិនបើមានអ្នកណាហ៊ានអួតអំពីអ្វីមួយ ខ្ញុំសូមនិយាយដោយភាពឆោតល្ងង់ថា ខ្ញុំក៏ហ៊ានដែរ!
ពាក្យចំអេសចំអាស សម្ដីលេលា ឬពាក្យលេងសើចថោកទាបក៏មិនគប្បីដែរ។ ផ្ទុយទៅវិញ ចូរពោលពាក្យអរព្រះគុណចុះ។
ផ្ទុយទៅវិញ យើងមានភាពក្លាហានក្នុងព្រះនៃយើង ដើម្បីប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាក្នុងការតយុទ្ធយ៉ាងខ្លាំង ដោយបានរងទុក្ខ និងត្រូវគេបង្អាប់បង្អោនជាស្រេចនៅភីលីព ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ។
យើងមិនស្វែងរកសិរីរុងរឿងពីមនុស្សទេ ទោះបីជាពីអ្នករាល់គ្នា ឬពីអ្នកផ្សេងទៀតក៏ដោយ។