ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
ភីលេម៉ូន 1:14 - ព្រះគម្ពីរខ្មែរសាកល ក៏ប៉ុន្តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នក ដើម្បីកុំឲ្យការល្អរបស់អ្នកដូចជាមកពីការបង្ខំឡើយ គឺឲ្យមកពីការស្ម័គ្រចិត្តវិញ។ Khmer Christian Bible ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកឡើយ ដើម្បីកុំឲ្យអ្នកធ្វើល្អទាំងបង្ខំ គឺដោយស្ម័គ្រចិត្តវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រចិត្តវិញ អាល់គីតាប ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វី ដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើសទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្ដវិញ។ |
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
ដ្បិតប្រសិនបើខ្ញុំធ្វើការនោះដោយស្ម័គ្រចិត្ត នោះខ្ញុំក៏ទទួលរង្វាន់ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ម័គ្រចិត្ត ក៏វានៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ។
តើដែលមានអ្នកណាធ្វើជាទាហានដោយចំណាយថវិកាផ្ទាល់ខ្លួនឬ? តើមានអ្នកណាធ្វើចម្ការទំពាំងបាយជូរ ហើយមិនហូបផ្លែវា? តើមានអ្នកណាឃ្វាលហ្វូងចៀម ហើយមិនផឹកទឹកដោះពីហ្វូងនោះ?
នេះមិនមែនថា យើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ យើងជាអ្នករួមការងារ ដើម្បីជាអំណររបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាឈរមាំដោយសារតែជំនឿ។
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
ដោយហេតុនេះ ខ្ញុំយល់ឃើញថាត្រូវតែជំរុញបងប្អូនឲ្យមករកអ្នករាល់គ្នាជាមុន ហើយរៀបចំទុកមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាតាំងពីមុនមក ដើម្បីឲ្យវាត្រូវបានរៀបចំជាស្រេច ទុកជាអំណោយ មិនមែនជាការជំរិតទេ។
ម្នាក់ៗត្រូវឲ្យ ដូចដែលបានសម្រេចក្នុងចិត្តហើយ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់អ្នកដែលឲ្យដោយចិត្តរីករាយ។