ភីលេម៉ូន 1:14 - Khmer Christian Bible14 ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ក៏ប៉ុន្តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នក ដើម្បីកុំឲ្យការល្អរបស់អ្នកដូចជាមកពីការបង្ខំឡើយ គឺឲ្យមកពីការស្ម័គ្រចិត្តវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកឡើយ ដើម្បីកុំឲ្យអ្នកធ្វើល្អទាំងបង្ខំ គឺដោយស្ម័គ្រចិត្តវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រចិត្តវិញ សូមមើលជំពូកអាល់គីតាប14 ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វី ដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើសទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្ដវិញ។ សូមមើលជំពូក |