ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ?
ភីលីព 4:21 - ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវ។ បងប្អូនដែលនៅជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ Khmer Christian Bible សូមជម្រាបសួរដល់ពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ រីឯបងប្អូនទាំងឡាយដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរដល់ពួកបរិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយខ្ញុំ គេសូមជម្រាបសួរមកអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរប្រជាជនដ៏វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះគ្រិស្ត*យេស៊ូឲ្យខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរ មកពួកបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នា អាល់គីតាប សូមជម្រាបសួរប្រជាជនដ៏បរិសុទ្ធគ្រប់ៗគ្នា ក្នុងអាល់ម៉ាហ្សៀសអ៊ីសាឲ្យខ្ញុំផង។ |
ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ?
ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
យ៉ាងណាមិញ សូម្បីតែទីតុសដែលនៅជាមួយខ្ញុំ ក៏មិនត្រូវគេបង្ខំឲ្យទទួលពិធីកាត់ស្បែកដែរ ទោះបីគាត់ជាជនជាតិក្រិកក៏ដោយ។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ជូនចំពោះវិសុទ្ធជនដែលរស់នៅអេភេសូរ ជាអ្នកជឿក្នុងព្រះគ្រីស្ទយេស៊ូវ។
ពីខ្ញុំ ប៉ូល និងធីម៉ូថេ បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ជូនចំពោះវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅភីលីព ព្រមទាំងអ្នកមើលខុសត្រូវ និងអ្នកជំនួយ។
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសអស់ទាំងគំនិត នឹងការពារចិត្ត និងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។