នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’”។
ទំនុកតម្កើង 95:11 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អញបានស្បថ ដោយសេចក្ដីក្រោធរបស់អញថា វារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដីសំរាក របស់អញឡើយ។ អាល់គីតាប ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត។ |
នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’”។
តើព្រះអង្គបានស្បថនឹងនរណាថា មិនឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? មិនមែនជាអ្នកដែលមិនព្រមជឿទេឬ?
រីឯយើងដែលជឿនឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដូចដែលព្រះមានបន្ទូលថា: “នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’” ទោះបីជាកិច្ចការរបស់ព្រះអង្គបានសម្រេចរួចហើយ តាំងពីកំណើតនៃពិភពលោកក៏ដោយ។
ហើយនៅកន្លែងនេះទៀត ព្រះអង្គមានបន្ទូលថា:“ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ”។
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។