ប៉ុន្តែដោយសារតែព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងខ្ញុំត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់។
ទំនុកតម្កើង 94:11 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ជ្រាបគំនិតរបស់មនុស្ស ថាវាជាការឥតន័យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះយេហូវ៉ា ព្រះអង្គជ្រាបគំនិតរបស់មនុស្ស ថា គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោក ច្បាស់ណាស់! គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថា សុទ្ធតែឥតប្រយោជន៍ទទេ អាល់គីតាប អុលឡោះតាអាឡាជ្រាបគំនិតរបស់មនុស្សលោក ច្បាស់ណាស់! គឺគំនិតរបស់គេគ្មានខ្លឹមសារអ្វីទេ |
ប៉ុន្តែដោយសារតែព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងខ្ញុំត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដ្បិតយើងស្គាល់ទង្វើ និងគំនិតរបស់ពួកគេ។ នឹងមានពេលមកដល់ដើម្បីប្រមូលអស់ទាំងប្រជាជាតិ និងភាសា នោះពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់យើង។
ដ្បិតមានសរសេរទុកមកថា: “យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សមានប្រាជ្ញា ហើយបោះបង់ចោលបញ្ញារបស់មនុស្សឈ្លាសវៃ”។
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
ដ្បិតសេចក្ដីល្ងង់ខ្លៅរបស់ព្រះ មានប្រាជ្ញាជាងមនុស្ស ហើយភាពខ្សោយរបស់ព្រះក៏មានកម្លាំងជាងមនុស្សដែរ។
ហើយមានសរសេរទៀតថា:“ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតរបស់មនុស្សមានប្រាជ្ញា ថាជាការឥតខ្លឹមសារ”។