ព្រះអង្គបានបង្កើតព្រះចន្ទដើម្បីកំណត់រដូវ រីឯព្រះអាទិត្យក៏ដឹងពេលដែលវាត្រូវលិច។
ទំនុកតម្កើង 89:37 - ព្រះគម្ពីរខ្មែរសាកល បល្ល័ង្កនោះនឹងត្រូវបានតាំងឡើងឲ្យនៅជារៀងរហូតដូចជាព្រះចន្ទ គឺដូចជាសាក្សីស្មោះត្រង់នៅលើមេឃ”។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាជបល្ល័ង្កនោះនឹងតាំងនៅជាប់ជារៀងរហូត ដូចព្រះចន្ទ ជាបន្ទាល់ដ៏ស្មោះត្រង់នៅលើមេឃ»។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូត ធ្វើជាសាក្សីស្រាប់»។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ច ដូចជាព្រះចន្ទ គឺដូចជាទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់ អាល់គីតាប ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូត ធ្វើជាសាក្សីស្រាប់»។ - សម្រាក |
ព្រះអង្គបានបង្កើតព្រះចន្ទដើម្បីកំណត់រដូវ រីឯព្រះអាទិត្យក៏ដឹងពេលដែលវាត្រូវលិច។
នៅថ្ងៃរបស់ទ្រង់ មនុស្សសុចរិតនឹងលូតលាស់ ហើយមានសេចក្ដីសុខសាន្តដ៏លើសលប់ រហូតដល់លែងមានព្រះចន្ទទៀត។
ព្រះយេហូវ៉ាអើយ បណ្ដាមេឃសរសើរតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន!