ទំនុកតម្កើង 89:36 - ព្រះគម្ពីរខ្មែរសាកល36 ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេរជារៀងរហូត ហើយបល្ល័ង្ករបស់គាត់នឹងបានដូចជាព្រះអាទិត្យនៅចំពោះយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស នៅចំពោះយើងដូចព្រះអាទិត្យ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 ពូជពង្សរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គេនឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ សូមមើលជំពូកអាល់គីតាប36 ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គាត់នឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ សូមមើលជំពូក |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។