ទំនុកតម្កើង 89:11 - ព្រះគម្ពីរខ្មែរសាកល បណ្ដាមេឃជារបស់ព្រះអង្គ ផែនដីក៏ជារបស់ព្រះអង្គដែរ; ពិភពលោក និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គបានតាំងវាឡើង; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ ពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពលោក គឺព្រះអង្គបានបង្កើតមកទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផង ឯលោកីយ នឹងសព្វសារពើ ដែលនៅក្នុងលោកីយ នោះគឺទ្រង់បានសង់ឡើងដែរ អាល់គីតាប មេឃ និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។ |
គឺយ៉ាងនេះឯងដែលបណ្ដាមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ត្រូវបានបង្កើតចប់សព្វគ្រប់។
បណ្ដាមេឃ គឺជាបណ្ដាមេឃរបស់ព្រះយេហូវ៉ា រីឯផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សលោក។
ប្រសិនបើយើងឃ្លាន ក៏យើងមិនប្រាប់អ្នកដែរ ដ្បិតពិភពលោក និងរបស់សព្វសារពើនៅទីនោះជារបស់យើង។
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
ប៉ុន្តែប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា៖ “នេះជាអាហារដែលសែនដល់រូបបដិមាករ” នោះកុំហូបឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់សតិសម្បជញ្ញៈ។